ការណែនាំពីព្រះវិហារ
សូមស្វាគមន៍មកកាន់ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ កម្ពុជា។
ការណែនាំ
សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ បានតាំងឡើងនៅឆ្នាំ១៩៦៤ ដោយព្រះគ្រីស្ទលើកទី២ ព្រះអាន់សាំងហុង ដែលឈ្មោះព្រះវិហារមានដើមកំណើតមកពីព្រះគម្ពីរ មានអត្ថន័យថា «ព្រះវិហារដែលព្រះបានតាំងឡើង»។
ព្រះអាន់សាំងហុងបានស្តារដំណឹងល្អនៃសញ្ញាថ្មីឡើងវិញ ដែលព្រះយេស៊ូវបានផ្សព្វផ្សាយកាលពី២០០០ឆ្នាំមុន។
ដំណឹងល្អនៃសេចក្តីសញ្ញាថ្មី ដែលត្រូវបានស្ដារឡើងវិញនៅជំនាន់នេះតាមរយៈព្រះអាន់សាំងហុង បានចាប់ផ្ដើមពីប្រទេសកូរ៉េ ហើយបានផ្សព្វផ្សាយទៅទូទាំងពិភពលោក។ បច្ចុប្បន្ន មានសមាជិកចំនួន 3.92លាននាក់ និង 7800ព្រះវិហារ ក្នុង175ប្រទេសទូទាំងពិភពលោក ហើយកំពុងចែកចាយដំណឹងនៃសេចក្តីសង្គ្រោះ និងសុភមង្គលដល់មនុស្សទាំងឡាយ តាមរយៈការផ្សព្វផ្សាយដំណឹងល្អ និងសកម្មភាពស្ម័គ្រចិត្ត។
ព្រះអេឡូហ៊ីម
គ្រីស្ទានជាច្រើនទទូចថា “ព្រះមានតែមួយអង្គ” ដោយលើកយកព្រះបន្ទូលថា «យើងមានព្រះវរបិតាតែ១ គឺជាព្រះ(យហ ៨:៤១)»។
អេឡូហ៊ីម (Elohim) គឺជាពាក្យភាសាហេព្រើរ ដែលត្រូវបានប្រើនៅក្នុងព្រះគម្ពីរច្បាប់ដើមដើម្បីរៀបរាប់ពីព្រះ ដែលពាក្យនេះមានអត្ថន័យថា «ពួកព្រះ»។ នៅពេលព្រះបង្កើតមនុស្ស ទ្រង់បានមានបន្ទូលថា "ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង ឱ្យមានភាពដូចយើង"(លប ១:២៦) ហើយទ្រង់បានបង្កើតគេឱ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី។ តាមរយៈការពិតនេះ ព្រះគម្ពីរបង្ហាញថា រូបអង្គរបស់ព្រះ មានរូបអង្គប្រុស និងរូបអង្គស្រី។
នៅក្នុងព្រះគម្ពីរ មានកន្លែងជាច្រើនដែលព្រះប្រើពាក្យថា "យើង"។ នៅក្នុងហេតុការណ៍ប៉មបាបិល (លោកុប្បត្តិ ជំពូក ១១) ផងដែរ ព្រះបានមានបន្ទូលថា "យើង"។ កំណត់ត្រាទាំងនេះបង្ហាញថា ព្រះដែលសម្រេចកិច្ចការនៃសេចក្តីសង្គ្រោះ មិនមែនមានតែមួយអង្គប៉ុណ្ណោះទេ ប៉ុន្តែគឺជា ព្រះអេឡូហ៊ីម ដែលព្រះគម្ពីរធ្វើបន្ទាល់។
នៅក្នុងវិវរណៈ ដែលជាគម្ពីរចុងក្រោយ មានចែងទុកពីទិដ្ឋភាពដែល "ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី" ប្រទានទឹកជីវិតដល់មនុស្សទាំងអស់ (វិវរណៈ ២២:១៧)។ មានតែព្រះប៉ុណ្ណោះ ដែលអាចប្រទានទឹកជីវិតបាន ដូច្នេះ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី សំដៅលើព្រះដែលសង្គ្រោះមនុស្សជាតិ។ តាមរយៈទំនាយនេះ ព្រះគម្ពីរធ្វើបន្ទាល់ថា នៅជំនាន់ចុងក្រោយ ព្រះវរបិតា និងព្រះមាតា រួមគ្នាសម្រេចកិច្ចការនៃសេចក្តីសង្គ្រោះ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សជាតិ។
វីដេអូណែនាំពីពួកជំនុំនៃព្រះ
យើងខ្ញុំសូមណែនាំពីពួកជំនុំនៃព្រះ ដែលចែកចាយសុភមង្គល
ដល់មនុស្ស ៨០០០លាននាក់ ទូទាំងពិភពលោក ដោយសេចក្តីស្រឡាញ់របស់ព្រះមាតា។
- Full ការណែនាំពីពួកជំនុំនៃព្រះ(ពេញលេញ)
- Part 1 ការណែនាំពីពួកជំនុំនៃព្រះ
- Part 2 ពួកជំនុំនៃព្រះទូទាំងពិភពលោក
- Part 3 សមាជិកបរទេសនៅកូរ៉េ
- Part 4 ការរួមចំណែកដល់សង្គម
- Part 5 រង្វាន់ដែលពួកជំនុំនៃព្រះទទួលបាន
- Part 6 ប្រវត្តិពួកជំនុំនៃព្រះ
- Short Short Version
វីដេអូណែនាំ
Special
សូមទស្សនាឥឡូវនេះ នូវវីដេអូពិសេស
ណែនាំពីពួកជំនុំនៃព្រះ
ទោះខ្លីមែនតែផ្តល់នូវអារម្មណ៍
រំភើបយ៉ាងជ្រាលជ្រៅ។