អំពីយើងខ្ញុំ - សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ | កម្ពុជា | WMSCOG

ការណែនាំពីព្រះវិហារ

សូមស្វាគមន៍មកកាន់ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ កម្ពុជា។

ការណែនាំ

សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ បានតាំងឡើងនៅឆ្នាំ១៩៦៤ ដោយព្រះគ្រីស្ទលើកទី២ ព្រះអាន់សាំងហុង ដែលឈ្មោះព្រះវិហារមានដើមកំណើតមកពីព្រះគម្ពីរ មានអត្ថន័យថា «ព្រះវិហារដែលព្រះបានតាំងឡើង»។

ព្រះអាន់សាំងហុងបានស្តារដំណឹងល្អនៃសញ្ញាថ្មីឡើងវិញ ដែលព្រះយេស៊ូវបានផ្សព្វផ្សាយកាលពី២០០០ឆ្នាំមុន។

ដំណឹងល្អនៃសេចក្តីសញ្ញាថ្មី ដែលត្រូវបានស្ដារឡើងវិញនៅជំនាន់នេះតាមរយៈព្រះអាន់សាំងហុង បានចាប់ផ្ដើមពីប្រទេសកូរ៉េ ហើយបានផ្សព្វផ្សាយទៅទូទាំងពិភពលោក។ បច្ចុប្បន្ន មានសមាជិកចំនួន 3.92លាននាក់ និង 7800ព្រះវិហារ ក្នុង175ប្រទេសទូទាំងពិភពលោក ហើយកំពុងចែកចាយដំណឹងនៃសេចក្តីសង្គ្រោះ និងសុភមង្គលដល់មនុស្សទាំងឡាយ តាមរយៈការផ្សព្វផ្សាយដំណឹងល្អ និងសកម្មភាពស្ម័គ្រចិត្ត។

ព្រះអេឡូហ៊ីម

គ្រីស្ទានជាច្រើនទទូចថា “ព្រះមានតែមួយអង្គ” ដោយលើកយកព្រះបន្ទូលថា «យើងមានព្រះវរបិតាតែ១ គឺជាព្រះ(យហ ៨:៤១)»។

អេឡូហ៊ីម (Elohim) គឺជាពាក្យភាសាហេព្រើរ ដែលត្រូវបានប្រើនៅក្នុងព្រះគម្ពីរច្បាប់ដើមដើម្បីរៀបរាប់ពីព្រះ ដែលពាក្យនេះមានអត្ថន័យថា «ពួកព្រះ»។ នៅពេលព្រះបង្កើតមនុស្ស ទ្រង់បានមានបន្ទូលថា "ចូរយើងធ្វើមនុស្សឱ្យដូចជារូបយើង ឱ្យមានភាពដូចយើង"(លប ១:២៦) ហើយទ្រង់បាន​បង្កើត​គេ​ឱ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី។ តាមរយៈការពិតនេះ ព្រះគម្ពីរបង្ហាញថា រូបអង្គរបស់ព្រះ មានរូបអង្គប្រុស និងរូបអង្គស្រី។

នៅក្នុងព្រះគម្ពីរ មានកន្លែងជាច្រើនដែលព្រះប្រើពាក្យថា "យើង"។ នៅក្នុងហេតុការណ៍ប៉មបាបិល (លោកុប្បត្តិ ជំពូក ១១) ផងដែរ ព្រះបានមានបន្ទូលថា "យើង"។ កំណត់ត្រាទាំងនេះបង្ហាញថា ព្រះដែលសម្រេចកិច្ចការនៃសេចក្តីសង្គ្រោះ មិនមែនមានតែមួយអង្គប៉ុណ្ណោះទេ ប៉ុន្តែគឺជា ព្រះអេឡូហ៊ីម ដែលព្រះគម្ពីរធ្វើបន្ទាល់។

នៅក្នុងវិវរណៈ ដែលជាគម្ពីរចុងក្រោយ មានចែងទុកពីទិដ្ឋភាពដែល "ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី" ប្រទានទឹកជីវិតដល់មនុស្សទាំងអស់ (វិវរណៈ ២២:១៧)។ មានតែព្រះប៉ុណ្ណោះ ដែលអាចប្រទានទឹកជីវិតបាន ដូច្នេះ ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មី សំដៅលើព្រះដែលសង្គ្រោះមនុស្សជាតិ។ តាមរយៈទំនាយនេះ ព្រះគម្ពីរធ្វើបន្ទាល់ថា នៅជំនាន់ចុងក្រោយ ព្រះវរបិតា និងព្រះមាតា រួមគ្នាសម្រេចកិច្ចការនៃសេចក្តីសង្គ្រោះ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់មនុស្សជាតិ។

Saints
Video

វីដេអូណែនាំពីពួកជំនុំនៃព្រះ

យើងខ្ញុំសូមណែនាំពីពួកជំនុំនៃព្រះ ដែលចែកចាយសុភមង្គល
ដល់មនុស្ស ៨០០០លាននាក់ ទូទាំងពិភពលោក ដោយសេចក្តីស្រឡាញ់របស់ព្រះមាតា។

មើលវីដេអូផ្សេងទៀត

វីដេអូណែនាំ
Special

សូមទស្សនាឥឡូវនេះ នូវវីដេអូពិសេស
ណែនាំពីពួកជំនុំនៃព្រះ
ទោះខ្លីមែនតែផ្តល់នូវអារម្មណ៍
រំភើបយ៉ាងជ្រាលជ្រៅ។